ការបង្កើតទីក្រុងមួយប្រកបដោយផាសុខភាព
គឺជាបេសកកម្មរបស់យើង។
សំរាប់ក្រុមហ៊ុន តូគឺយ៉ាម៉ាខេងសិស៊ឹ
“ការបង្កើតទីក្រុងមួយប្រកបដោយផាសុខភាព”គឺជាបេសកកម្មរបស់ពួកយើង
ដោយអនុវត្តន៍នូវផែនការអាជីវកម្មផ្នែកសំណង់ស៊ីវិលមួយដែលផ្តោតសំខាន់ដល់បរិស្ថានក្នុងតំបន់
ការចាប់ផ្តើមសហការណ៍ការងារផ្នែកសំណង់ហេដ្ឋារចនាសម្ព័ន្ធជាមួយក្រសួងដែនដី
និងដឹកជញ្ជូន ខេត្តហ្យូហ្គោ សាលាក្រុង ក៏ដូចជាទីស្នាក់ការសាធារណៈ
និងក្រុមហ៊ុនឯកជននានាផងដែរ។
CEO Message
ក្រុមហ៊ុន តូគឺយ៉ាម៉ាខេងសិស៊ឹ បានផ្តល់សេវាកម្មផ្នែកសំណង់ស៊ីវិលក្នុងតំបន់អស់រយៈពេល 58 ឆ្នាំចាប់តាំងពីបានបង្កើត និង សរុបរយះពេល37 ឆ្នាំចាប់តាំងពីបានចុះបញ្ជី។
ក្រុមហ៊ុនសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ក្រុមហ៊ុនដៃគូ
និងសហគមន៍ក្នុងតំបន់ដែលបានគាំទ្រយើង។
ក្រុមហ៊ុនផ្តោតលើការងារសំណង់សាធារណៈពីអាជ្ញាធរមូលដ្ឋាន
និងបច្ចុប្បន្នក៏ទទួលការងារពីក្រុមហ៊ុនសំណង់ធំៗក្នុងវិស័យសំណង់ស៊ីវិល សំណង់អាគារ
ការអភិវឌ្ឍ៍ន៍ និងការងារផ្នែកក្រៅផ្សេងៗ។
នាពេលថ្មីៗនេះ ស្ទើតែគ្រប់ទីកន្លែងទាំងអស់បានកំពុងជួបនូវបញ្ហាធំៗជាច្រើនដូចជា
បាតុភូតធម្មជាតិធំៗ បញ្ហាហេដ្ឋារចនាសម្ព័ន្ធចាស់ៗក្នុងសង្គម
ការប្រឈមមុខនឹងបញ្ហាកង្វះកំលាំងពលកម្មផ្នែកសំណង់ បញ្ហាបច្ចេកទេស
និងការកែលម្អរបៀបការងារជាដើម។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រុមហ៊ុនយើង
បានប្រើប្រាស់នូវបច្ចេកវិទ្យា ICT និងប្រព័ន្ធហ្វឹកហ្វឺនជំនាញសម្រាប់បុគ្គលិកបរទេស
ដើម្បីបង្កើនផលិតភាពនិងធានាសុវត្ថិភាព។ ក្រុមហ៊ុនក៏ផ្តោតលើការអប់រំបុគ្គលិក
ដើម្បីបង្កើននូវការងារដែលមានសុវត្ថិភាព និងទុកចិត្តបាន។
យើងនឹងបន្តដើរតួនាទីជាក្រុមហ៊ុនក្នុងតំបន់មួយ ដែលផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់ និងធានាសុវត្ថិភាព ដល់អតិថិជន និងសហគមន៍ ហើយចូលរួមពេញទំហឹងក្នុងការអភិវឌ្ឍ៍ន៍សង្គមតាមរយៈវិស័យសំណង់។
សូមអរគុណចំពោះការគាំទ្ររបស់អ្នក។
ប្រធាននាយកប្រតិបត្តិ Kazunari Tokuyama
Tokuyama’s
field
Spot1
|អាជីវកម្មឯកជន

ប្លង់ផ្នែកខាងក្រៅអាគារ
ក្រុមហ៊ុនយើងខ្ញុំមានទទួលការសាងសង់ផ្នែកបរិវេណខាងក្រៅនៃអាគារ ដូចជាច្រកចូលអាគារ ទីតាំងចតរថយន្ត
និងសួនច្បារបៃតង
ដើម្បីបង្កើតបរិវេណជុំវិញមួយដែលពោលពេញដោយសម្រស់។ បន្ថែមពីលើនេះ ការសាងសង់ក៏មានការគិតគូរខ្ពស់ពីសុវត្ថិភាព ផាសុខភាព
ក៏ដូចជាភាពងាយស្រួលក្នុងការប្រើប្រាស់ដល់ចាស់ជរា និងជនពិការផងដែរ។
Spot2
|អាជីវកម្មឯកជន

ផ្លូវក្នុងទីក្រុង
ពួកយើងទទួលធ្វើការកែលំអរ សាងសង់សំណង់ផ្លូវផងដែរ ដើម្បីគាំទ្រដល់សកម្មភាពប្រចាំថ្ងៃរបស់សហគមន៍។
សំណង់ទាំងនោះរួមមាន ការថែទាំផ្លូវ និងការពង្រីកផ្លូវ
ដើម្បីបង្កើតបរិយាកាសចរាចរណ៍អោយមានសុវត្ថិភាព
និងភាពងាយស្រួល។ ពួកយើងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប
ដើម្បីកសាងផ្លូវដែលមានភាពធន់ទ្រាំខ្ពស់។
Spot3
|អាជីវកម្មសាធារណៈ

ការការពារគ្រោះធម្មជាតិ
ការសាងសង់រនាំងផ្លូវនៅតំបន់ភ្នំដែលមានហានិភ័យនៃការរអិលបាក់ដី និងការធ្លាក់ថ្ម កាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ។
ពួកយើងក៏មានសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារ
និងទប់ទល់ទីជម្រាល
ដើម្បីការពារសុវត្ថិភាពក្នុងសហគមន៌ពីគ្រោះធម្មជាតិ។
Spot4
|អាជីវកម្មសាធារណៈ

ទំនប់ទឹក
ការសាងសង់ទំបន់ទឹក ដើម្បីការពារការបាក់ច្រោះដី។ ទំនប់ទឹក អាចការពារការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង
និងការរញ្ជួយដី ការពារតំបន់លំនៅដ្ឋាន
និងហេដ្ឋារចនាសម្ព័ន្ធនៅខាងក្រោមទឹកផងដែរ។
វាជាផ្នែកសំខាន់នៃការការពារជម្រោះដី
និងធានាបាននូវសុវត្ថិភាពរយៈពេលវែង។
Spot5
|អាជីវកម្មសាធារណៈ

ដងស្ទឹងក្នុងទីក្រុង
យន្តការកាត់បន្ថយហានិភ័យនៃទឹកជំនន់
និងលើកកម្ពស់ការអភិវឌ្ឍ៍ន៍ទីក្រុងដែលធន់នឹងទឹកជំនន់
តាមរយៈការងារកែលម្អដងស្ទឹងក្នុងសហគមន៍។ ពួកយើង
ទទួលការងារការពារជំរាលមាត់ស្ទឹង និងការស្តារស្ទឹង ដើម្បី
បង្កើតបរិយាកាសដងស្ទឹងប្រកបដោយនិរន្តរភាព
ខណៈដែលខិតខំរក្សាភាពសុខដុមជាមួយបរិស្ថានធម្មជាតិ។
Spot6
|អាជីវកម្មសាធារណៈ

ប្រព័ន្ធទឹកប្រើប្រាស់ និងទឹកកខ្វក់ក្នុងទីក្រុង
យើងអភិវឌ្ឍ៍ន៍ហេដ្ឋារចនាសម្ព័ន្ធទឹកប្រើប្រាស់ និងទឹកកខ្វក់
ដែលចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ។
យើងធានាការផ្គត់ផ្គង់ទឹកដែលមានសុវត្ថិភាព និងមានស្ថិរភាព
ហើយថែទាំ និងកែប្រែសំណង់រោងចក្រទឹកកខ្វក់
ដើម្បីរួមចំណែកក្នុងការបង្កើតទីក្រុងដែលស្អាត
និងស្រួលស្រួលរស់នៅ។
Spot7
|អាជីវកម្មសាធារណៈ

សួនច្បារ និងការអភិរក្សបរិស្ថាន
យើងអភិវឌ្ឍ៍សួនច្បារ ដើម្បីផ្តល់កន្លែងសម្រាកសំរាប់សហគមន៍ និងបង្កើតបរិយាកាសពណ៌បៃតង។
យើងផ្តល់ចំណាប់អារម្មណ៍ចំពោះការអភិរក្សបរិយាកាសធម្មជាតិ និងជីវិតប្រចាំថ្ងៃរបស់មនុស្ស
ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ៍ទីន៍ក្រុងដែលអាចមានស្ថិរភាពបាន។
Spot8
|អាជីវកម្មសាធារណៈ

សង្កាត់ការពារទឹកជ្រាប
យើងអភិវឌ្ឍ៍សង្កាត់ការពារទឹកជ្រាប
ដើម្បីការពារសហគមន៍ពីរលកខ្ពស់ និងសូណាមិ។
វាជួយកែលម្អការការពារទឹកនៅតំបន់ឆ្នេរ
និងធានាសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់អ្នករស់នៅ។
យើងផ្តល់សង្កាត់ការពារទឹកជ្រាបរឹងមាំ
ដែលអាចទុកចិត្តបានរយៈពេលវែង។
Spot9
|អាជីវកម្មសាធារណៈ

ការថែទាំហេដ្ឋារចនាសម្ព័ន្ធ
តាមរយៈការថែទាំហេដ្ឋារចនាសម្ព័ន្ធ
យើងគាំទ្រជីវិតប្រចាំថ្ងៃរបស់សហគមន៍។ ការត្រួតពិនិត្យ
និងកែប្រែបំពង់ទឹកប្រើ និងទឹកកខ្វក់ដែលមាសភាពចាស់
ការពារការធ្លាក់ផ្លូវ
និងធានាថាហេដ្ឋារចនាសម្ព័ន្ធទីក្រុងមានសុវត្ថិភាព។
ការអនុវត្តសំណង់ស្តារស្ពានដើម្បីធានាសុវត្ថិភាពប្រឆាំងគ្រោះថ្នាក់ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធរឹងមាំ។
ការថែទាំប្រចាំ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបរួមចំណែកក្នុងការបង្កើតបរិយាកាសដែលអាចធានាសុវត្ថិភាពបាន។
“ជាអ្នកជំនាញក្នុងការគាំទ្រទីក្រុងដែលគ្រប់គ្នាអាចរស់នៅដោយសុវត្ថិភាព”
ប្រភពនៃសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន
តូគឺយ៉ាម៉ាខេងសិស៊ឹ
គឺមានគោលដៅចំបងលើធនធានមនុស្ស ចំណេះដឹង
និងជំនាញបច្ចេកវិទ្យាដែលបានស្រាវជ្រាវ
និងបង្កើតឡើងតាមរយៈអាជីវកម្មកន្លងមក។
លើសពីនេះទៀត ការនាំចូល និងប្រើប្រាស់បច្ចេកវិទ្យាថ្មី ដែលមើលឃើញនូវថ្ងៃបន្ទាប់យ៉ាងច្បាស់
បានជួយបង្កើនសមត្ថភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការអតិថិជនយ៉ាងរហ័ស និងត្រឹមត្រូវ
ដើម្បីធានាការលូតលាស់ប្រកបដោយចីរភាព។

Tokuyama’s field
-
01
ការនាំចូលបច្ចេកវិទ្យាថ្មី
យើងប្រើប្រាស់បច្ចេកវិទ្យាស្ទង់ចម្ងាយប៣វិមាត្រ និង គ្រឿងចក្រICT
(គ្រឿងចក្រសំណង់ដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន
និងទំនាក់ទំនង)
ដើម្បីបង្កើនប្រសិទ្ធភាព
និងភាពត្រឹមត្រូវខ្លាំងជាងវិធីសាស្រ្តបុរាណ។
វាជួយឱ្យអាចកសាងសំណង់ដែលមានសុវត្ថិភាព
និងស្ថិរភាពបរិស្ថាន។ -
02
សមត្ថភាពឆ្លើយតបនៅនឹងកន្លែង
តាមរយៈការបញ្ចប់គ្រប់យ៉ាងពីការគ្រប់គ្រងការដ្ឋានរហូតដល់ការសាងសង់ជាក់ស្តែង
យើងអាចឆ្លើយតបបានយ៉ាងរហ័ស និងបត់បែន។
បុគ្គលិករបស់ពួកយើងអាចធ្វើការសម្រេចចិត្តដោយផ្អែកលើស្ថានភាពនៅកន្លែងនីមួយៗ និងឆ្លើយតបដោយភាពបត់បែន ពង្រឹងសមត្ថភាពនៅនឹងកន្លែងរបស់តូគឺយ៉ាម៉ាខេងសិស៊ឹ
បន្ថែមទៀត។ -
03
ប្រតិបត្តិការគ្រឿងចក្រធុនធ្ងន់
និងជំនាញសំណង់ដែលមានជំនាញយើងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ផ្ទាល់ខ្លួនរបស់យើង
ហើយមានប្រតិបត្តិករដែលមានបទពិសោធន៍ដឹកនាំការងារនៅនឹងកន្លែង
ដោយអនុញ្ញាតឱ្យមានការសំណង់មានគុណភាពខ្ពស់
រួមទាំងការសាងសង់ផ្លូវ និងទន្លេ។ -
04
សមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ
ក្នុងនាមជាក្រុមហ៊ុនដែលមានឫសគល់យ៉ាងជ្រៅនៅក្នុងសហគមន៍មូលដ្ឋាន
យើងខ្ញុំនឹងអនុវត្តកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញយ៉ាងឆាប់រហ័សក្នុងករណីមានគ្រោះមហន្តរាយ
ហើយនឹងខិតខំប្រឹងប្រែងដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកឡើងវិញ។
Recruitment
គោលបំណងរបស់ពួកយើង គឺបង្កើតទីក្រុងមួយដែលផ្តល់នូវភាពងាយស្រួលក្នុងការរស់នៅ
ព្រមទាំងផ្តល់ជូនអ្នកទាំងអស់គ្នានូវ「អ្វីដែលជាការប្រាថ្នារបស់អ្នក」ផងដែរ។
“ការងារនិងការកម្សាន្ត
គឺត្រូវធ្វើដោយយ៉ាងស្មោះត្រង់ និងពេញចិត្ត”
“នៅកន្លែងធ្វើការនេះ គ្រប់ប្រភេទការងារទាំងអស់មានបរិយាកាសល្អ អាចរៀន
និងបង្រៀនគ្នាទៅវិញទៅមក ដែលធ្វើឱ្យការងារមានភាពរលូន
និងពោលពេញដោយភាពរីករាយ។
បន្ថែមពីនេះ ប្រសិនបើអ្នកមានទឹកចិត្ត និងសមត្ថភាព អ្នកអាចឡើងឋានះបានយ៉ាងលឿន។
មិនត្រឹមតែការងារតែមួយទេ ការទំនាក់ទំនងរវាងបុគ្គលិកក៏ងាយស្រួល
និងមានបុគ្គលិកជាច្រើនដែលចូលរួមក្នុងការកម្សាន្តផងដែរ។
តើអ្នកចង់រួមដំណើរការនៅកន្លែងដែលមានភាពស្រស់ស្អាត និងមានភាពត្រឹមត្រូវ ដូចនេះដែលឬទេ?”
ប្រព័ន្ធសង្គ្រោះសង្គមពេញលេញ
-

ប្រព័ន្ធបណ្តុះបណ្តាលខាងក្នុងក្រុមហ៊ុន
សម្រាប់អ្នកដែលមិនមានបទពិសោធន៍
យើងបានបង្កើតប្រព័ន្ធបណ្តុះបណ្តាលក្នុងក្រុមហ៊ុន
ដើម្បីអោយអ្នកអាចចូលរួមក្នុងការងារបានដោយសុវត្ថិភាព។ អ្នកអាចរៀនជំនាញ
និងចំណេះដឹងដែលត្រូវការសម្រាប់ការងារពីបុគ្គលិកថ្នាក់លើដែលមានបទពិសោធន៍។ -

ប្រព័ន្ធគាំទ្រការទទួលសញ្ញាបត្រ
បើអ្នកចង់ទទួលសញ្ញាបត្រដែលចាំបាច់សម្រាប់ការងារ
ក្រុមហ៊ុននឹងរ៉ាប់រងបង់ថ្លៃការសិក្សាទាំងមូល។
ទាំងនេះអាចជួយបង្កើនជំនាញផ្ទាល់ខ្លួនរបស់អ្នក
និងអ្នកដែលមានសញ្ញាប័ត្រនឹងទទួលប្រាក់សម្រាប់សញ្ញាបត្រជាបន្ថែម។
(តាមបទបញ្ញត្តិរបស់ក្រុមហ៊ុន)
Member Interview
-
ការងារសំណង់ស៊ីវិល
“សួរពីសិស្សច្បងបានគ្រប់ពេល។
ជាកន្លែងធ្វើការដែលអាចមានទំនុកចិត្តបាន។”S.R.
“ជនជាតិកម្ពុជា
ចូលធ្វើការ ឆ្នាំ 2019
វីសា៖ ពលករជំនាញពិសេស” -
ការងារសំណង់ស៊ីវិល
“រៀន និងធ្វើការនៅបរទេស។
ជីវិតប្រចាំថ្ងៃរបស់ខ្ញុំនៅជប៉ុន។”S.C.
“ជនជាតិកម្ពុជា
ចូលធ្វើការ ឆ្នាំ 2024
វីសា៖ កម្មសិក្សាការីអនុវត្តជំនាញ”
v”រៀន និងធ្វើការនៅ
ប្រទេសក្រៅប្រទេស។
ជីវិតប្រចាំថ្ងៃរបស់ខ្ញុំនៅជប៉ុន។”
ការងារសំណង់ស៊ីវិល
S.C.
“ជនជាតិកម្ពុជា
ចូលធ្វើការ ឆ្នាំ 2024
វីសា៖ កម្មសិក្សាការីអនុវត្តជំនាញ”
ហេតុអ្វីបានជាខ្ញុំមកប្រទេសជប៉ុន
គឺព្រោះខ្ញុំចង់ទទួលបានបទពិសោធន៍ការងារ។ ជាពិសេស
ខ្ញុំចង់សាកល្បងរកលុយដោយកម្លាំងរបស់ខ្លួន។
នៅថ្ងៃដំបូងដែលខ្ញុំបានមកដល់ប្រទេសជប៉ុន
ខ្ញុំមានការព្រួយបារម្ភច្រើនណាស់។ ជាពិសេស
្ញុំមិនអាចនិយាយភាសាជប៉ុនបានល្អ
ហើយពិបាកយល់ការពន្យល់អំពីការងារ។
តែខ្ញុំបានខិតខំមើលសកម្មភាពរបស់សិស្សច្បង
ហើយសាកល្បងរៀនចាំម្តងហើយម្តងទៀត។ ឥឡូវនេះ ខ្ញុំអាចប្រើឧបករណ៍ និងយល់អំពីលំដាប់ការងារបានខ្លះៗហើយ និងមានទំនុកចិត្តច្រើនជាងមុន។
មនុស្សនៅកន្លែងធ្វើការមានចិត្តល្អណាស់ ប្រសិនបើមានអ្វីមិនយល់
ពួកគាត់នឹងពន្យល់ដោយក្តីអធ្យាស្រ័យ។
សម្ភារះប្រើប្រាស់របស់ក្រុមហ៊ុនក៏ស្អាត និងមានលំដាប់ត្រឹមត្រូវ
ធ្វើឱ្យខ្ញុំអាចធ្វើការដោយមានទំនុកចិត្ត។ ខ្ញុំមានអារម្មណ៍ថា
តូគឺយ៉ាម៉ាខេងសិស៊ឹ គឺជាក្រុមហ៊ុនធំ
ហើយទទួលបានការជឿទុកចិត្តក្នុងតំបន់។
ថ្ងៃសម្រាក ខ្ញុំក៏រីករាយរីករាយជាមួយវប្បធម៌ និងទេសភាពនៅក្នុងប្រទេសជប៉ុន។ ក្នុងនោះ ខ្ញុំស្រឡាញ់ទីក្រុងក្យូតូ ជាងគេ។ គ្រាន់តែដើរលេង
ក៏ធ្វើឱ្យចិត្តស្ងប់ស្ងាត់។ ហើយម្ហូបជប៉ុនដែលខ្ញុំស្រលាញ់បំផុតគឺ «អឹដុង»។ ទោះបីវាសាមញ្ញក៏ដោយ វាមានរសជាតិឆ្ងាញ់ ហើយខ្ញុំញ៉ាំវាជាញឹកញាប់។”
ឆ្ពោះទៅកាន់ក្តីស្រមៃ
ដោយមួយជំហានៗ
– My future goal –
“នៅថ្ងៃអនាគត ខ្ញុំមានក្តីស្រមៃចង់បើកហាងផ្ទាល់ខ្លួននៅប្រទេសកម្ពុជា។ ខ្ញុំចង់ប្រើចំណេះដឹងដែលបានរៀននៅទីនេះ
ដើម្បីសម្រេចក្តីស្រមៃនោះនៅថ្ងៃណាមួយ។ ចាប់ពីពេលនេះតទៅ
ខ្ញុំនឹងបន្តរៀនចំណេះដឹងថ្មីៗ និងខិតខំប្រឹងប្រែងធ្វើការជារៀងរាល់ថ្ងៃ។”
កាលវិភាគក្នុង១ថ្ងៃ
-
5:10
ភ្ញាក់ពីដំណេក
-
5:50
ធ្វើដំណើរចេញពីផ្ទះ
(ជិះកង់ទៅការងារ) -
8:15
មកដល់កាលដ្ឋានសំណង់
និងប្រជុំពេលព្រឹក -
8:30
ចាប់ផ្តើមការងារពេលព្រឹក
ប្រើគ្រឿងចក្រអេក្កាវ៉ាទ័រ (អាអិច)
ដើម្បីកៅស៊ូផ្លូវ
និងដាក់ទៅលើឡានដឹកដី។ -
10:10
សម្រាករយះពេលខ្លី
-
10:25
បន្តការងារឡើងវិញ
ជីកដីដើម្បីស្វែងរកបំពង់ទឹកទឹកក្រោមដី។
-
12:00
សម្រាកថ្ងៃត្រង់
-
13:00
ចាប់ផ្តើមការងារពេលថ្ងៃ
ថតរូបបំពង់ទឹក បិទដីវិញ
ហើយបង្ហាប់ដោយម៉ាស៊ីនរំញ័ររ៉ានម៉ា។ -
15:00
សម្រាករយះពេលខ្លី
-
15:30
បន្តការងារឡើងវិញ
ជីកដីដើម្បីស្វែងរកបំពង់ទឹកទឹកក្រោមដី។
-
16:30
បញ្ចប់ការងារ រៀបចំឧបករណ៍
និងសម្ភារះការងារ -
17:10
ធ្វើដំណើរចេញទៅកាលដ្ឋានសំណង់
-
17:30
ត្រឡប់មកការិយាល័យវិញ
ហើយត្រឡប់ទៅផ្ទះ
ប្រសិនជាអាចសួរសិស្សច្ប
ង គឺនឹងគ្មានបញ្ហា។
បរិយាកាសដែលអាចធ្វើការ
បានដោយសុវត្ថិភាព។
ការងារសំណង់ស៊ីវិល
S.R.
“ជនជាតិកម្ពុជា
ចូលធ្វើការ ឆ្នាំ 2019
វីសា៖ ពលករជំនាញពិសេស”
មុនមកប្រទេសជប៉ុន ខ្ញុំតែងគិតថា
“ខ្ញុំចង់ធ្វើការនៅទីនោះនៅថ្ងៃណាមួយ”។ ជាពិសេស ប្រទេសជប៉ុនជាប្រទេសមួយដែលមានបរិយាកាសការងារល្អ
ហើយជាប្រទេសដែលខ្ញុំអាចរៀនជំនាញថ្មីៗ
ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តសាកល្បងនូវការងារនេះ។
ដំបូង ខ្ញុំមានអ្វីមិនយល់ច្រើន។ ពេលមានការលំបាក
តែងមានសិស្សច្បងនៅក្បែរខ្ញុំ
ហើយពន្យល់មកខ្ញុំយ៉ាងក្បោះក្បាយ។
ខ្ញុំបានមើលសកម្មភាពរបស់សិស្សច្បង
ហើយរៀនពីរបៀបប្រើឧបករណ៍
និងលំដាប់ការងារបន្តិចបន្តួច។
ខ្ញុំក៏យកចិត្តទុកដាក់រៀនភាសាជប៉ុន
និងពាក្យជំនាញផងដែរ។
មិត្តរួមការងារ
និងសិស្សច្បងទាំងអស់គឺសុទ្ធសឹងជាអ្នកដែលអាចទុកចិត្តបាន និងមានចិត្តល្អ។ ខ្ញុំមានអារម្មណ៍ថា
ខ្ញុំអាចធ្វើការដោយសុវត្ថិភាព។
ពេលចាប់ផ្តើមការងារថ្មី ខ្ញុំមានភាពតានតឹងបន្ទិច
ប៉ុន្តែខ្ញុំមានអារម្មណ៍រីករាយពេលសមត្តភាពការងាររបស់ខ្ញុំមានភាពរីកចម្រើន។
ខ្ញុំក៏បានសុំានឹងរបៀបរបបរស់នៅរបស់ជនជាតិជប៉ុនច្រើន
ហើយតែងតែទៅសម្រាកលំហែលេងនៅទីកន្លែងជិតៗផ្ទះ។ ខ្ញុំមិនទាន់ទៅភ្នំហ្វឹជីនោះទេ
ប៉ុន្តែក៏មានគំរោងទៅថ្ងៃណាមួយ។
ម្ហូបដែលខ្ញុំចូលចិត្តនៅជប៉ុន គឺ “សាច់អាំង”។
វាមានរសជាតិឆ្ងាញ់
ហើយបរិភោគវាធ្វើឱ្យខ្ញុំមានថាមពល។
បទពិសោធន៍នៅជប៉ុន
ជាថាមពលសម្រាប់ប្រទេសកំណើតខ្ញុំ
– My future goal –
នៅពេលអនាគត
ខ្ញុំចង់សាកល្បងធ្វើនូវរឿងថ្មីៗក្នុងការងារ
ហើយប្រើអ្វីដែលខ្ញុំបានរៀននៅទីនេះ
នៅពេលខ្ញុំត្រឡប់ទៅប្រទេសកំណើតរបស់ខ្ញុំវិញ។
ខ្ញុំមានអារម្មណ៍ថា
ការធ្វើការងារនៅក្នុងប្រទេសជប៉ុន
បានកំពុងផ្សារភ្ជាប់ទៅនឹងអនាគតរបស់ខ្ញុំ។
កាលវិភាគក្នុង១ថ្ងៃ
-
6:00
ភ្ញាក់ពីដំណេក
-
7:00
ចេញពីផ្ទះស្នាក់ ទៅការិយាល័យ
-
7:30
ធ្វើដំណើរមកដល់កាលដ្ឋានសំណង់ដោយយានយន្ត
-
8:00
ប្រជុំព្រឹក និងចាប់ផ្តើមការងារ
លើកទុកដាក់សម្ភារៈ
និងការងារផ្សេងៗ -
10:00
សម្រាករយះពេលខ្លី
និងចូលធ្វើការងារបន្ត -
12:00
សម្រាកថ្ងៃត្រង់
បាយប្រអប់សំរាប់អាហារថ្ងៃត្រង់
-
13:00
ចាប់ផ្តើមការងារពេលថ្ងៃ
ការងារចងដែក។
ធានាអោយបាននូវភាពរឹងមាំ
និងស្ថេរភាពនៃរចនាសម្ព័ន្ធបេតុងទាំងមូល។ -
15:00
សម្រាករយះពេលខ្លី
-
16:30
បញ្ចប់ការងារ
និងរៀបចំទុកដាក់ឧបករណ៍ការងារ -
17:30
ចេញពីកាលដ្ឋាន
និងត្រឡប់ទៅផ្ទះស្នាក់
Q&A
សំណួរដែលសួរញឹកញាប់អំពីការជ្រើសរើសបុគ្គលិក
OPEN
-
-
Q.
តើការងារមានលក្ខណះបែបណាខ្លះ?
-
A.
អ្នកនឹងធ្វើការក្នុងកាលដ្ឋានសំណង់ជាចំបង។
ឧទាហរណ៍ ដូចជាការធ្វើគ្រឹះអាគារ
ការងារជាមួយចងដែក ការដឹកជញ្ជូនឧបករណ៍
និងការរៀបចំសម្ភារៈបន្ទាប់ពីប្រើប្រាស់។
-
Q.
-
-
Q.
វិធីដាក់ពាក្យស្នើសុំធ្វើការ
-
A.
“អ្នកអាចដាក់ពាក្យតាមរយៈអង្គភាពបញ្ជូនបុគ្គលិកនៅប្រទេសដើម
ដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនយើងខ្ញុំ។
សូមទាក់ទងតាមព័ត៌មាននៅខាងក្រោមទំព័រនេះ។”
-
Q.
-
-
Q.
តើអាចដាក់ពាក្យបានដែលឬទេ
ប្រសិនជាមិនចេះនិយាយភាសាជប៉ុន ? -
A.
បាទ មិនអីទេ។
អ្នកនឹងទទួលបានការគាំទ្រភាសាជប៉ុនបន្ទាប់ពីអ្នកមកដល់ប្រទេសជប៉ុន។
អ្នកអាចប្រាស្រ័យទាក់ទងគ្នានៅលើគេហទំព័រដោយប្រើពាក្យសាមញ្ញ
និងកាយវិការ ដូច្នេះអ្នកនឹងស៊ាំនឹងវាបន្តិចម្តងៗ។
-
Q.
-
-
Q.
តើអាចធ្វើការបានដែលឬទេ
ប្រសិនជាមិនមានបទពិសោធន៍ក្នុងវិស័យសំណង់ ? -
A.
មិនមានបញ្ហាទេប្រសិនបើអ្នកទើបនឹងចាប់ផ្តើមការងារក្នុងឧស្សាហកម្មសំណង់។
សិក្ខាកាមជាច្រើនចាប់ផ្តើមដោយគ្មានបទពិសោធន៍។
បុគ្គលិកថ្នាក់លើ នឹងបង្រៀនអ្នកពីរបៀបប្រើឧបករណ៍ និងនីតិវិធីការងារដោយប្រុងប្រយ័ត្ន
ដូច្នេះអ្នកអាចធ្វើការដោយសន្តិភាពនៃចិត្ត។
-
Q.
-
-
Q.
តើមានជនបរទេសផ្សេងទៀតធ្វើការនៅទីនេះដែលឬទេ?
-
A.
ក្រុមហ៊ុនយើងខ្ញុំបានទទួលបុគ្គលិកបរទេសជាច្រើនទាំងជាកម្មសិក្សា និងពលករជំនាញ។ បច្ចុប្បន្ន
ក៏មានសមាជិកជនជាតិកម្ពុជា
ដ៏សកម្មជាផ្នែកនៃក្រុមផងដែរ។ នៅពេលមានបញ្ហា
គ្រប់គ្នាអាចទទួលបានជំនួយពីមិត្តរួមការងារ។
-
Q.
-
-
Q.
មានកន្លែងស្នាក់នៅ (ផ្ទះស្នាក់)ដែលឬទេ?
-
A.
“ក្រុមហ៊ុនយើងខ្ញុំមានរៀបចំផ្ទះស្នាក់រួចជាស្រេច។
មានគ្រឿងសង្ហារឹម និងឧបករណ៍អគ្គិសនីគ្រប់ប្រភេទ
ដែលអាចចាប់ផ្តើមចូលស្នាក់នៅបានភ្លាមៗ។
ទីតាំងនៅជិតកន្លែងធ្វើការ
ងាយស្រួលក្នុងការធ្វើដំណើរទៅមក។”
-
Q.
Company Profile
-
ឈ្មោះក្រុមហ៊ុន
TOKUYAMA Construction Co.,Ltd.
-
ប្រធានក្រុមហ៊ុន
ប្រធាននាយកប្រតិបត្តិ Kazunari Tokuyama
-
សាខាធំ
2-16 Namaze Higashimachi,
Nishinomiya-shi, Hyogo-ken 669-1103
Japan -
អាសយដ្ឋានទំនាក់ទំនង
TEL:+81 797-84-1023
-
ឆ្នាំបង្កើតក្រុមហ៊ុន
3/10/1967
-
ចំនួនបុគ្គលិក
33 នាក់។ as of 11/1/2024
-
ប្រភេទការងារ
ការងារសំណង់ស៊ីវិល
ការងារបង្កើតដីសំណង់ ការងាររៀបចំខាងក្រៅអគារ
ការងារសាងសង់ផ្លូវ ការងារបេតុងលើផ្លូវ
ការងារសាងសង់ទន្លេ ការងារទាញបំពង់ក្រោមដី
ការងារកម្ចាត់សំណង់ចាស់ ការងារជួសជុលបំពង់ក្រោមដី
ការងារអភិវឌ្ឍ៍ន៍ដីធ្លី ការងារផ្គត់ផ្គង់ទឹកស្អាតនិងទឹកសើម
ការងារសំណង់អគារ
ផ្ទះល្វែង ការងារវិស្វកម្មសំណង់ស៊ីវិល / ការងារអភិវឌ្ឍ៍ន៍ដីធ្លី /
ការងាររៀបចំខាងក្រៅអគារ / ការងារអភិវឌ្ឍ៍ន៍ដីធ្លី -
វិញ្ញាបនប័ត្រដែលមាន
វិស្វករសំណង់អគារថ្នាក់ទី១
វិស្វករសំណង់អគារថ្នាក់ទី២
វិស្វករសំណង់ស៊ីវិលថ្នាក់ទី១
វិស្វករសំណង់ស៊ីវិលថ្នាក់ទី២
វិស្វករសំណង់ម៉ាស៊ីនថ្នាក់ទី២
វិស្វករសំណង់ផ្លូវថ្នាក់ទី១
គណនេយ្យករផ្នែកសំណង់ថ្នាក់ទី១ -
អតិថិជនសំខាន់ៗ
Hyogo Prefecture / Nishinomiya City / Nishinomiya City Water & Sewerage Service Bureau
HASEKO Corporation / FUJI construction company CO., LTD.
Access
-
អាស័យដ្ឋាន
2-16 Namaze Higashimachi,
Nishinomiya-shi, Hyogo-ken 669-1103
Japan

